គោលការណ៍ភាពឯកជន (Privacy Policy)
ការប្តេជ្ញាចិត្តរបស់យើងចំពោះការការពារទិន្នន័យ និងភាពឯកជនរបស់អ្នកប្រើប្រាស់
១. ទិន្នន័យដែលយើងប្រមូល
នៅពេលលោកអ្នកចុះឈ្មោះគណនី ឬប្រើប្រាស់សេវាកម្ម praereung.live យើងអាចប្រមូលព័ត៌មានចាំបាច់មួយចំនួនដូចជា៖
• ព័ត៌មានគណនី៖ ឈ្មោះ លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែល និងពាក្យសម្ងាត់ (ដែលត្រូវបាន Encrypt ការពារសុវត្ថិភាព)។
• ទិន្នន័យប្រតិបត្តិការ៖ កាលបរិច្ឆេទទូទាត់ លេខវិក្កយបត្រ និងស្ថានភាពទូទាត់តាម KHQR (យើងមិនរក្សាទុកលេខគណនីធនាគារ ឬកូដសម្ងាត់ធនាគាររបស់អ្នកឡើយ)។
• ទិន្នន័យបច្ចេកទេស៖ ប្រភេទទូរស័ព្ទ/កុំព្យូទ័រ កម្មវិធីរុករក (Browser) និង IP Address ដើម្បីការពារការវាយប្រហារបច្ចេកទេស និងធានាល្បឿនចាក់វីដេអូ។
២. គោលបំណងនៃការប្រើប្រាស់ទិន្នន័យ
ព័ត៌មានដែលយើងប្រមូលត្រូវបានប្រើប្រាស់ក្នុងគោលបំណង៖
• ផ្ទៀងផ្ទាត់ និងផ្តល់សិទ្ធិចូលទស្សនារឿងសម្រាប់សមាជិក ឬរឿងដែលបានទិញ។
• បង្ហាញប្រវត្តិទស្សនា និងចំណូលចិត្តភាពយន្តរបស់អ្នក។
• ជួយដោះស្រាយបញ្ហាបច្ចេកទេស និងឆ្លើយតបសំណូមពរតាមរយៈ Support Team។
• កែលម្អគុណភាព និងល្បឿននៃគេហទំព័រឱ្យកាន់តែប្រសើរ។
៣. គោលការណ៍មិនចែករំលែកទិន្នន័យ
យើងខ្ញុំសូមធានាយ៉ាងម៉ឺងម៉ាត់ថា មិនលក់ មិនជួល ឬមិនចែករំលែក ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ភាគីទីបីណាមួយក្នុងគោលបំណងពាណិជ្ជកម្មឡើយ។ ទិន្នន័យរបស់អ្នកត្រូវបានការពារដោយស្តង់ដារសុវត្ថិភាពខ្ពស់ និង SSL Encryption។
៤. ការប្រើប្រាស់ Cookies
គេហទំព័ររបស់យើងប្រើប្រាស់ Cookies ដើម្បីចងចាំស្ថានភាពចូលគណនី (Login Session) របស់អ្នក និងជម្រើសភាសា/Subtitle ដើម្បីកុំឱ្យអ្នកត្រូវ Login ឬកំណត់ឡើងវិញរាល់ពេលបើកទំព័រថ្មី។ អ្នកអាចជ្រើសរើសបិទ Cookies នៅក្នុង Browser របស់អ្នកបាន ប៉ុន្តែមុខងារមួយចំនួនអាចនឹងមិនដំណើរការពេញលេញ។
៥. ទំនាក់ទំនង
ប្រសិនបើលោកអ្នកមានសំណួរ ឬកង្វល់អំពីគោលការណ៍ភាពឯកជននេះ សូមទាក់ទងមកកាន់ក្រុមការងាររបស់យើងតាមរយៈ Telegram Channel ផ្លូវការ ឬអ៊ីមែល privacy@praereung.live។